វៀតណាម រញ្ជួយដីជាង ៨០លើក ក្នុង១ខែ

ហាណូយ៖ កាសែតវៀតណាម Vietnamnews បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីខែកក្កដា វៀតណាមមានករណីរញ្ជួយដី ចំនួន៨៣លើក នៅក្នុងខេត្ត Kon Tum និង Thanh Hóa។ នេះបើតាមរបាយការណ៍ របស់វិទ្យាស្ថានភូគព្ភសាស្ត្រ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។

ប្រភពនេះបញ្ជាក់ថា ក្នុងចំណោមនេះ ការញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ ដែលបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ក្នុងស្រុក Kon Plong ខេត្ត Kon Tum ត្រូវបានគេកំណត់ថា ជាការរញ្ជួយកម្លាំងខ្លាំងបំផុត មិនធ្លាប់មាន នៅក្នុងតំបន់។

ផ្ទះមួយចំនួនរងការប៉ះពាល់រង្គោះរង្គើ និងដាក់សំពាធផ្លូវចិត្តខ្លាំង របស់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី។

លោក Nguyễn Xuân Anh នាយកវិទ្យាស្ថានភូគព្ភសាស្ត្រ និយាយថា ការរញ្ជួយដី នាពេលថ្មីៗនេះ នៅ Kon Plong គឺជាការរញ្ជួយដី ដែលបណ្តាលមកពី អាងស្តុកទឹកវារីអគ្គិសនី ជួបបញ្ហាបច្ចេកទេសប្រព័ន្ធខាងក្រោមដី ដែលនាំឱ្យមានការរញ្ជួយដីកើតឡើង។

លោកបានបន្ថែមថា ការរញ្ជួយដីនឹងបន្ត និងប៉ះពាល់ដល់តំបន់ដែលមានប្រជាជនរស់នៅច្រើន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស នៅជិតចំណុចកណ្តាល។ លោកស្នើដល់អាជ្ញាធរចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងបង្កើតផែនការចាំបាច់នានាបន្ទាន់ដែលធន់នឹងការរញ្ជួយដី៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner