សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្តូរប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅដឹព្រីមមៀ សេនធើ សែនសុខ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចឱ្យប្តូរ ប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស ខណៈសម្ដេចក៏លើកទឹកចិត្ត ឱ្យចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានច្រើនផងដែរ ។

សម្ដេចធិបតី បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកលក់ដូរ នៅខេត្តសៀមរាប ពិសេសពាក់ព័ន្ធការចាយក្រដាស់ប្រាក់ដុល្លារ សម្ដេច បានណែនាំទៅលោកជំទាវ ជា សិរី ទេសាភភិបាលធនាគាតិនៃកម្ពុជា ឱ្យធ្វើការជូនសម្ដេចភ្លាម ពាក់ព័ន្ធនឹងការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬរហែកតិចតួច គឺត្រូវកាត់ទឹក ។

សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពីបានដាក់ឱ្យសាកល្បង ការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក នៅខេត្តសៀមរាបដោយមិនកាត់ទឹក មានការលើកឡើងជាសំនួរថា ហេតុអ្វីបានជាលុយចាស់ ឬរហែកខ្លះ អាចចាយនៅតែសៀមរាប ដោយមិនកាត់ទឹក ហេតុអ្វីបានជាមិនអនុវត្តន៍ទូទាំងប្រទេស? ។

សម្តេចីបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តន៍នៅខេត្តសៀមរាប កន្លងទៅនេះ ជាការសាកល្បង ។ ប៉ុន្តែក្រោយពីសម្តេច បានពិភាក្សាជាមួយលោកជំទាវ ទេសាភិបាលធនាគារជាតិរួចមក ក៏សម្រេចថា អនុវត្តន៍ទូទាំងប្រទេសតែម្តង ចាប់ពីថ្ងៃទី០២ សីហា តទៅ ។ សម្តេច ក៏បានស្នើស៉ំធនាគារទាំងអស់ យោគយល់ចំពោះករណីនេះ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចូលរួមប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ និងជាអត្តសញ្ញាណជាតិ ឱ្យបានច្រើនផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner