លោក សាយ សំអាល់ រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថែ្លងថាក្រសួង បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងសមត្ថភាពស្ថាប័ន។
លោកថ្លែងនៅសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំភពផែនដី “Earth Leadership” រៀបចំឡើងនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ សីហា ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
📷 MLMUPC
#ams1minute