មតិមេដឹកនាំគណបក្សនយោបាយជុំវិញការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ បានអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយបានណែនាំឱ្យសាខាគណបក្សខ្មែររួបរួមជាតិនៅតាមបណ្តារាជធានី ខេត្ត រៀបចំកម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានអំពាវនាវដល់ប្រជាពលតរដ្ឋខ្មែរទាំងអស់គាំទ្រដល់ការបើកការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបម្រើផលប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងធំធេង ហើយធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹកអាចដំណើរការទៅកាន់អន្តរជាតិ និងទៅកាន់បណ្តាប្រទេសនានានៅលើសកលលោក។ ដូច្នេះហើយសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមគិតដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលដល់មហាថ្លៃថ្លាសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សមិទ្ធផលដ៏មហាផ្លៃថ្លាជាប្រវត្តិសាស្ត្រនេះ នឹងដំណើរការបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សធម្មាធិបតេយ្យ ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំបើកការដ្ឋានសាងសង់អនុវត្តន៍គម្រោងព្រែកជីកហ្វូណនតេជោ ដ៏ធំមហាសាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលព្រែកជីកនេះ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា តាមគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា ការបើកការដ្ឋានសាងសង់ព្រែកជីកនេះ គឺជាសក្ខីភាពមួយបានឆ្លុះបញ្ចាំងឱ្យឃើញជាលទ្ធផលយ៉ាងប្រត្យក្សនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការអនុវត្តបន្តនូវមហាបេសកកម្មដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គម្រោងព្រែកជីកនេះ ជាសមិទ្ធផលដ៏ធំធេងនៅក្នុងប្រវត្តិសាស្ត្រ លើកទី១ របស់កម្ពុជា ដែលមានជាអាទិ៍ ជាផ្លូវនាវាចរណ៍សម្រាប់ការដឹកជញ្ជូនប្រកបដោយឧត្តមភាពផ្នែកសេដ្ឋកិច្ច ជាកាលានុវត្តភាពនៃការវិនិយោគ ជាប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹក ជាប្រព័ន្ធនៃការរំដោះទឹកជំនន់ប្រកបដោយជីវៈចម្រុះ វារីវិប្បកម្ម ជាតំបន់សេដ្ឋកិច្ចពិសេសក្នុងការអភិវឌ្ឍផែរណបថ្មីជាច្រើនទៀត ជាពិសេសគឺការទទួលបាននូវឯករាជ្យភាពក្នុង ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់ និងពិភពលោកតាមផ្លូវទឹក ដែលទាំងអស់នេះជាមោទនភាពថ្មីដ៏ធំធេងមហាសាល ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ព្រែកជីកនេះ គឺជាសក្ខីភាពមួយបានឆ្លុះបញ្ចាំងឱ្យឃើញជាសមិទ្ធផលដ៏ច្បាស់លាស់នូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ និងការអនុវត្តន៍បន្តនូវមហាបេសកកម្មរបស់សម្តេចធិបតី ដើម្បីធានាឱ្យបាននូវផលប្រយោជន៍ដ៏ថ្លៃថ្លាជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គម្រោងព្រែកជីកនេះ ជាសមិទ្ធផលដ៏ធំធេងនៅក្នុងប្រវត្តិសាស្ត្រលើកទី១ របស់កម្ពុជា ដែលមានជាអាទិ៍ អាទិ៍ជាផ្លូវនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនប្រកបដោយសក្តា នុពល ជាការវិនិយោគ ជាប្រព័ន្ធធារាសាស្ត្រ សម្រាប់ ផ្គត់ផ្គង់ទឹក ជាប្រព័ន្ធនៃ ការរំដោះទឹកជំនន់ ប្រកបដោយជីវៈចម្រុះវារីវិប្បកម្ម ជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការអភិវឌ្ឍន៍ដែរណបថ្មី ជាច្រើនទៀត ជាពិសេសគឺការទទួល បាននូវភាពជាម្ចាស់ការ ក្នុងការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់ និងពិភព លោកតាមផ្លូវ ទឹក ដែលទាំងអស់នេះ ជាមោទនភាព ថ្មីដ៏ធំធេងមហាសាលក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែ រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក៏ដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ បច្ចុប្បន្ននេះកំពុងអនុវត្តដោយរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានកំណប់ទ្រព្យមហាសាលមួយដើម្បីជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅខាងមុខទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដែលផ្តល់អត្ថប្រយោជន៍ធំមហាសាលដល់សង្គម ក៏ដូចជាដល់សេដ្ឋកិច្ចកម្ពុជាអោយមានភាពរីកចម្រើនទៅមុខ ហើយគឺជាការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាពហុមធ្យោបាយ ធ្វើឱ្យចំណេញចម្ងាយផ្លូវ ក៏ដូចជាថ្លៃដឹកជញ្ជូនផងដែរ “៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner