ក្រសួងពាណិជ្ជកម្ម អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយធ្វើការវាយជួង ទូងស្គរ ដើម្បីអបអរសាទរ នូវសមិទ្ធផលប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

សូមបញ្ជាក់ថា គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។

គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណ៍បថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹកនិងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner