ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រារព្ធពិធីអបអរសាទ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោដោយមានការទូងស្គរយ៉ាងកងរំពងក្នុងនោះក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះផងដែរ ។
ពិធីអបអរសាទរការបេីកការដ្ឋាននេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងនោះនៅសារមន្ទីរ .ស .ស.រ ថ្នាក់ដឹកមន្ត្រីបុគ្គលិក ក៏បានរៀបចំការអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”នេះដែរ ។
សូមបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិ នៃកម្ពុជា បានរៀបចំនេះ គឺសុទ្ធតែចេញពីបេះដូងពិតៗ ក្នុងឋានៈជាជាតិសាសន៍ខ្មែរ និងជាកូនខ្មែរ ព្រោះគម្រោង ព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បន្តសម្រេចឱ្យបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ ។
ពីធីអបអរសាទរគម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺរៀបចំស្របទៅនឹងពិធីបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត