ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌច្បារអំពៅ អបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណ នតេជោ»

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌ​ច្បារ​អំពៅ បានប្រារព្ធអបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណន​តេជោ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅនៅបរិវេណរដ្ឋបាលខណ្ឌ ដោយ​បាន​ការទូងស្គរ យ៉ាងគគ្រឹកគគ្រេង។

កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទី ជាមួយនិងការគោរពទង់ជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយ នៃការបើក​ការដ្ឋាន​សាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។ អភិបាលខណ្ឌ និងបានទូងស្គរ និងបន្ទរអបអរសាទរ ពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណនតេជោ»។

គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា អោយបន្តសម្រេចបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ នឹងមានការប្រគុំតន្ត្រី នៅមុខសាល​មហោស្រព កោះពេជ្រ ដែលមាន​សិល្ប​ករ និងកីឡាករ ល្បីៗរបស់​កម្ពុជា និងមាន​អ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយ​និងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧​និង២០នាទី មួយលើក និងនៅម៉ោង៩និង៩នាទី មួយលើកទៀត៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner