ឧស្សាហកម្ម K-Pop ល្បីល្បាញរបស់កូរ៉េ ប្រឈមបាត់ឈ្មោះ

សេអ៊ូល៖ កាសែតអាមេរិក Bloomberg បានចេញផ្សាយអត្ថបទវិភាគមួយនាពេលថ្មីៗនេះថា ឧស្សាហកម្ម K-Pop ដែលធ្លាប់តែទទួលបានចំណូលប្រចាំឆ្នាំ ១០ពាន់លានដុល្លារ កំពុងប្រឈមមុខនឹងវិបត្តិថមថយអត្តសញ្ញាណ ឈានទៅរកការបាត់បង់ទៀតផង ដោយសារតែ ក្រុមហ៊ុនបណ្តាញសង្គម និង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងដណ្តើមអ្នកគាំទ្រ ពី K-Pop។
 
ក្រុមហ៊ុនបណ្តាញសង្គមចិន ByteDance បានផ្លាស់ប្តូរការនិយមទស្សនាការតន្ត្រី តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ រីឯ ក្រុមហ៊ុននៅអូស្ត្រាលី Adobe និង អាមេរិក Canva កំពុងបង្កើនឱកាសច្នៃប្រឌិតសម្រាប់សិល្បករ និងអ្នកគាំទ្រ ឲ្យបង្វែរមកគាំទ្រសិល្បៈជាតិ។ ប្រទេសផ្សេងៗទៀតក៏កំពុងតែព្យាយាម បង្កើតអ្វីដែលថ្មីដូចគ្នាដែរ។
 
Bloomberg លើកឡើងថា ដើម្បីរួចពីវិបត្តិបាត់អត្តសញ្ញាណនេះ K-Pop ត្រូវតែផ្លាស់ប្តូរ និងច្នៃប្រឌិតទម្រង់សិល្បៈរបស់ខ្លួន។
 
គួរបញ្ជាក់ថា K-pop ឬ Korean Pop ជាប្រភេទតន្ត្រីបង្កើតឡើងរាប់សិបឆ្នាំមកហើយ រួមបញ្ចូល រចនាបទតន្ត្រីចម្រុះ ដូចជា ប៉ុប, ហ៊ីបហប R&B, ជាដើម។ សិល្បករ នៅក្នុងពិភព K-pop ឬ តារា K-pop ទទួលបានការហ្វឹកហាត់ យ៉ាងហ្មត់ចត់ ក្នុងការច្រៀង, ការរាំ និង ការប្រើប្រាស់ភាសា ភាគច្រើនសម្តែងជាក្រុម។
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner