ខេត្តរតនគិរីរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
អត្ថបទដោយ៖
គតិ យុត្ត
រតនគិរី៖កាលព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋខេត្តរតនគិរីបានរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅបរិវេណរង្វង់មូលនាគព័ន្ធ ក្រុងបានលុង ដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា ឯកឧត្តម ខាំ ខឿន និងលោក ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លំាងទាំងបី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនិងប្រជាពលរដ្ឋជាងមួយពាន់នាក់។
សូមជម្រាបថា ដើម្បីអបអរសាទរពិធីជាប្រវត្តិសាស្ត្រនេះ នៅខេត្តរតនគិរី នាតាមបណ្តាគ្រឹះស្ថានសិក្សា មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង៩ វត្តអារាមនានា បានធ្វើការវាយគង ទូងស្គរ ព្រមៗ គ្នានៅវេលាម៉ោង៩:០៩នាទី ព្រឹកយ៉ាងមហោឡារឹក៕
ដោយ៖ គតិ យុត្ត