រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននឹងជួយឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែមានរបៀបរៀបរយ និងជួយការពារសិទ្ធរបស់អ្នកសារព័ត៌មាន
ភ្នំពេញ៖ ការបង្កើតឲ្យមានធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជានាពេលនេះគឺដើម្បីឱ្យសមស្រប និងក៏ផ្នែកមួយសម្រាប់ឱ្យសារព័ត៌មាននៅកម្ពុជាកាន់តែមានរបៀបរៀបរយប្រសើរឡើង។ក្រៅពីនេះវាក៏ជាផ្នែកមួយក្នុងការលើកតម្លៃ វិជ្ជាជីវៈ ហើយនឹងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈ សារ ព័ត៌មាននៅកម្ពុជា»នារសៀលថ្ងៃទី៦ ខែសីហាឆ្នាំ ២០២៤ នាទីស្តីការក្រសួងឯកឧត្តម នេត្រ ភក្ត្រាបានឱ្យដឹងថាធម្មនុញនេះគឺជាមូលដ្ឋានគ្រឹះមួយនៃក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដែលជួយឱ្យអ្នកសារព័ត៌មាមានវិសាលភាពអនុវត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅកម្ពុជា។
ឯកឧត្តមបញ្ជាក់បន្ថែមថាការកើនឡើងនៃចំនួនសារព័ត៌មានអនឡាញ ក៏ជាបញ្ហា ចោទដល់ធនធានមនុស្សក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរព្រោះអ្នកសារព័ត៌មានមួយចំនួនមិនបានបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសារព័ត៌មានទេ។
ជាមួយគ្នានេះឯកឧត្តម នេត្រភក្រ្តាបានលើកឡើងដែរថា”កំណើនៃសារព័ត៌មានទំនើបមានការកើនឡើងចំនួនមានបរិមាណ ក៏ប៉ុន្តែគុណភាពសារព័ត៌មានបានធ្លាក់ចុះ។នេះពុំមែនមានន័យថាយើងកើន ឡើងចំនួនសារ ព័ត៌មានហើយទទួលបាននូវអ្វីដែលល្អនោះទេ ផ្ទុយមកវិញ កម្រិតគុណភាពគឺជាបញ្ហាមួយ ដែលជាការព្រួយ បារម្មណ៍ នៅពេលដែល អ្នកប្រកបអាជីពនៅក្នុងវិស័យព័ត៌មានមិនមានគុណភាព និងទទួលបា នបណ្តុះបណ្តាលពេញ លេញជាអ្នកការសែតអាជីព”។
ឯកឧត្តមបានបន្តថាកំណើនបច្ចេកវិទ្យា កំណើនអ្នកសារព័ត៌មានអនឡាញមានបងប្អូនមួយចំនួនមិនទទួលបានបណ្តុះបណ្តាញជំនាញបានត្រឹមត្រូវ គ្មានមូលដ្ឋានត្រឹមត្រូវ ហើយខ្វះនូវការ យល់ដឹងអំពីក្រមសីលធម៌ច្បាប់នោះបានធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលបានព័ត៌មាន។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ ការមានព័ត៌មានច្រើនពិតមែន តែគុណភាពនៃព័ត៌មាននៅមានកម្រិត និង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលលេងបណ្តាញសង្គមហ្វេសប៊ុក តិតុក ដែលងាយនឹងបង្កើត ផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យប៉ះពាល់ការពិត ឬបង្កើតសារព័ត៌មានក្លែងក្លាយដែល ដែលផ្សព្វ ផ្សាយទៅឱ្យសាធារណជន ទទួលព័ត៌មានមិនត្រឹមត្រូវ បាត់បង់ទំនុកចិត្ត ព័ត៌មានមិនពិត គាត់ប្រតិកម្មធ្វើឲ្យការយល់ច្រឡំ រហូតបង្កើតឲ្យមានបញ្ហាក្នុងសង្គម។
គួរបញ្ជាក់ថាបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថានាពេល បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយដែល ទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានប្រមាណ ២ពាន់ស្ថាប័ន។
នៅក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួនជាង ១ពាន់អង្គភាព កំពុងប្រតិបត្តិការ ផ្សាយ។ទោះបីយ៉ាងណាក្តីក៏មានសារព័ត៌មានអនឡាញមួយចំនួនដែលកំពុងប្រតិបត្តិការក៏ មិនទាន់ បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងកំពុងតែអំពាវនាវថែមទៀតឲ្យពួកគេមកចុះ បញ្ជីស្របច្បាប់ដើម្បីប្រតិបត្តិការនៅក្រសួងព័ត៌មាន៕
ដោយ ៖ ម៉ាដេប៉ូ