ក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទ QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹងពលរដ្ឋដែលដោះស្រាយរឿងក្តីយឺត និងមិនប្រក្រតី

ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹង” ក្នុងក្របខណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដែលបានថ្លែងបញ្ជាក់ ក្នុងជំនួបពិភាក្សាដើម្បីរួមកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យយុត្តិធម៌នៅកម្ពុជា ជាមួយបណ្តាញសារព័ត៌មានកាលពីថ្ងៃទី ០៦ ខែ សីហាឆ្នាំ ២០២៤ឱ្យដឹងថា៖ការផ្តល់លេខទូរស័ព្ទ QR Code តេឡេក្រាម និងCoolAppនេះដើម្បីឱ្យពលរដ្ឋដែលជួបបញ្ហាយឺតយាវក្នុងការដោះស្រាយរឿងក្តីរបស់ខ្លួន និងការដោះស្រាយមិនប្រក្រតីនៅតុលាការដើម្បីឱ្យក្រសួងយុត្តិធម៌ជួយដោះស្រាយក្នុងរឿងនេះបន្ថែមទៀត។ វាជាច្រកមួយជួយដល់ប្រជាពលរដ្ឋដែលមិនសុខចិត្តរឿងក្តីរបស់ខ្លួន ច្រកនេះនឹងពិនិត្យនិងដោះស្រាយជូន។បើទោះបីរឿងនោះសម្រេចក្តីហើយក្តីត្រូវតែមានការសើររើឡើងវិញ។
ឯកឧត្តមចោទសួរថា៖”តើហេតុអ្វីរឿងក្តីទុកចោលយូរមិនយកមកធ្វើការដោះស្រាយ។អំពើពុករលួយកើតឡើងត្រូវទទួលខុសត្រូវតាមច្បាប់។យើងចង់វះកាត់ទី១ចង់ដោះស្រាយ និងកែទម្រង់ផ្ទៃក្នុង។ការបើកច្រកនេះគឺដើម្បីផ្តោតទៅលើ២ចំណុចនេះ”។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖កន្លងមកនេះពោលគឺ គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន ៖ ទី១យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

គួរបញ្ជាក់ថាបើតាក្រសួងយុត្តិធម៌បានឱ្យដឹងដែរថា ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការ សំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤ភាគរយ នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។ ក្នុងចំណោមរឿង ក្តីទាំងនេះគឺ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើក យុទ្ធនាការ ចំនួន ៦៣ ៨៦៤៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner