ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាម រយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឯកភាពគ្នា សម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើ “វិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ចេញដោយក្រសួងពាណិជ្ជកម្ម ដែលអាចផ្ទៀងផ្ទាត់ បានតាម ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការដាក់ QR Code ស្តង់ដា នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” – ដែលអាចផ្ទៀងផ្ទាត់បានតាម ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh v.kh” នឹងផ្តល់ភាពងាយស្រួលដល់ ធុរជន និងសាធារណជនទាំងអស់ ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ កសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។ ផ្អែកតាម មាត្រា៦ នៃអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ឡើយ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថល ស្រប តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕
ដោយ ៖ ង៉ាន់ ទិត្យ