មេដឹកនាំយុវជនសង្គមស៊ីវិល៖ យុវជនខ្មែរចងចាំនិងដឹងគុណូបការៈមហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព និងការអភិវឌ្ឍ ពិសេសការបណ្តុះមនសិការស្នេហាជាតិនិយម

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល «ព្រែកជីកហ្វូណនតេជោ» បានសបញ្ជាក់ យ៉ាងច្បាស់អំពីស្មារតីជាតិនិយម សាមគ្គីគ្នា មនសិការស្នេហាជាតិ កាន់តែរឹងមាំ ក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា «ថ្ងៃបើការដ្ឋានសាងសង់ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤» ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបើកបង្ហាញសករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិ ក្រោមគោលនយោបាយឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល​ នីតិកាលទី៧។

លោក ហេង សំណាង ប្រធាក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងថា ថ្ងៃ៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលការរងចាំបានមកដល់ យើងអាចសង្កេតឃើញថា មុនកម្រោងព្រែកជីកហ្វូណនតេជោ ប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុត។

ជាការពិតណាស់ កូនខ្មែរទាំងអស់គ្នា បានចងចាំនិងដឹងគុណូបការៈមហាធំធេង និងមិនអាចកាត់ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះមនសិការស្នេហាជាតិ​ ពិសេស ការខិតខំ លះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចស្ទើមួយជីវិត ដើម្បីប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិ។

ប៉ុន្តែយើងអាចសង្កេតឃើញថា មានជនជ្រុលនិយមមួយចំនួនតូច ឬអ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាវទឹក គឺមានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់តែរឿង ការធ្វើនយោបាយខ្មៅកខ្វក់ដូចនេះ របស់ក្រុមជ្រុលនិយមទាំងនេះ គឺមិនបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឱ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសពួកគេបានបាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញ៕
ដោយ៖ពលជ័យ

ads banner