បំណុលជាតិអាមេរិក បានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤
អត្ថបទដោយ៖
AMS OneMinute
បំណុលអាមេរិកក្នុងមនុស្សម្នាក់ៗ ស្មើនឹងជាង ១០ម៉ឺនដុល្លារ។ ចាប់ពីខែមករាមក បំណុលអាមេរិកកើន ១ ទ្រីលានដុល្លារ ដែលធ្វើឱ្យសមាមាត្របំណុលធៀបនឹង GDP សរុបកើនដល់ ៩៨% ហើយអាចនឹងកើនឡើងដល់ ១៤០% ក្រោមគោលនយោបាយបច្ចុប្បន្ន។ នេះបើយោងតាមការព្យាករណ៍របស់ IMF។
បំណុលជាតិអាមេរិកកើនឡើងចំនួន ៧,២ទ្រីលានដុល្លារ ក្នុងអាណត្តិ លោក Biden ខណៈ អាណត្តិលោក Donald Trump បានបន្ថែម ៧,៨ទ្រីលានដុល្លារ – Visual Capitalist
#ams1minute