យន្តហោះឥណ្ឌាផ្តល់ជម្រើសថ្មី ឲ្យស្ត្រីរើសកន្លែងអង្គុយឆ្ងាយពីបុរស

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរថ្លៃដ៏ធំរបស់ឥណ្ឌា គឺ IndiGo កំពុងសាកល្បងមុខងារកក់កៅអី ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរស្រីរើសកន្លែងអង្គុយដែលមិនក្បែរអ្នកដំណើរប្រុស។ នេះជាជម្រើសថ្មីដំបូងបង្អស់ មិនធ្លាប់មានក្នុងវិស័យអាកាសចរណ៍ក្នុងពិភពលោក។

ក្រុមហ៊ុននេះអះអាងថា ការផ្តល់នូវជម្រើសនេះ គឺដើម្បីសុវត្ថិភាព ខណៈដែលកន្លងមក មានការបំពាតបំពាន និងកាយវិការមិនសមរម្យរបស់បុរសទៅលើស្ត្រីនៅលើយន្តហោះ។

ក្រុមហ៊ុន IndiGo បានប្រាប់សារព័ត៌មាន CNBC Travel កាលពីសប្តាហ៍មុនថា កៅអីដែលអ្នកដំណើរស្រីជ្រើសរើសនឹងកំណត់ឲ្យមានពណ៌ផ្កាឈូក ដែលអនុញ្ញាតិឲ្យភ្ញៀវស្រីដូចគ្នារើសកន្លែងក្បែរស្រីៗដូចគ្នា។

មុខងាររើសកៅអីអង្គុយនេះត្រូវបានដាក់ដំណើរការសាកល្បងចាប់តាំងពីខែឧសភាមក។

អ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសើរគំនិតផ្តួចផ្តើមថ្មី របស់ IndiGo ដើម្បីបញ្ចៀសការបៀតបែន។

កាលពីខែកញ្ញា ឆ្នាំមុន នៅលើយន្តហោះរបស់ក្រុមហ៊ុន IndiGo ធ្លាប់មានករណីអ្នកដំណើរប្រុសម្នាក់ បានដាក់ដៃ លើអ្នកដំណើរស្រី មិនសមរម្យ ខណៈពេលដែលនាងកំពុងគេង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economic Times ។

ជើងហោះហើរមួយទៀត របស់ក្រុមហ៊ុននេះ ដដែល ក្នុងឆ្នាំ២០១៩ បុរសជនជាតិឥណ្ឌា ដែលរស់នៅសិង្ហបុរី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ខែ ពីបទបៀតបៀន និងប៉ះអ្នកបម្រើ លើយន្តហោះអាយុ ២២ឆ្នាំ មិនសមរម្យ អំឡុងពេលហោះហើរ ទៅសិង្ហបុរី។ ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានរាយការណ៍ថា អ្នកបម្រើការលើយន្តហោះបានផ្តល់សក្ខីកម្មថា អ្នកដំណើរបានធុំក្លិនស្រា ហើយបានឡើងយន្តហោះ ដោយដោះអាវរបស់គាត់ចេញ ទៀតផង។

ទោះយ៉ាងណាក៏ដោយ មតិមួយចំនួន បានហៅលក្ខណៈពិសេសការកក់ទុក មិនឲ្យបុរសនិងស្ត្រីអង្គុយក្បែរគ្នាបែបនេះ គឺជាការរើសអើងភេទ។

ប៉ុន្តែ អ្នកតំណាងរបស់ក្រុមហ៊ុន IndiGo បាននិយាយថា លក្ខណៈពិសេសការកក់ គឺផ្អែកលើការស្រាវជ្រាវទីផ្សារ និងសីលធ

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo ធំជាងគេទី៣ របស់ពិភពលោក មួយនេះ ដំណើរការជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ច្រើនជាង ២០០០ជើង ជាប្រចាំថ្ងៃ។ កាលពីឆ្នាំ២០២៣ IndiGo បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដំបូងគេ ដែលដឹកអ្នកដំណើរបាន ១០០លាននាក់ ក្នុងមួយឆ្នាំ៕

ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner