ចិនដំណើរការសាកល្បងផលិតរថភ្លើង លឿនជាងយន្តហោះ

ប៉េកាំង៖ ចិនបានសាកល្បងដំណើរការដោយជោគជ័យ នូវរថភ្លើង Ultra-High-Speed ឬ UHSMaglev ល្បឿនលឿន ដែលលឿនជាងយន្តហោះ ពោលគឺអាចរត់បានចម្ងាយ ១០០០គីឡូម៉ែត្រ នៅក្នុងមួយម៉ោង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Interesting Innovation នាពេលថ្មីៗនេះ។

Maglev គឺជារថភ្លើងដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែររថភ្លើង អណ្ដែតផុតពីផ្លូវរថភ្លើង បន្ដិច។

ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង ក្នុងរយៈចំងាយ ២គីឡូម៉ែត្រ នៅក្នុងខេត្ត Shanxi។ លទ្ធផលបង្ហាញថា រថភ្លើងសម្រេចបានជោគជ័យ នូវការបង្អង់ល្បឿន និងការឈប់ដោយសុវត្ថិភាពស្របតាមភាពបត់បែននៃផ្លូវរថភ្លើង។ ការធ្វើតេស្តបានបង្ហាញដែរថា ល្បឿនអតិបរមា និងកម្ពស់ ផុតពីផ្លូវរថភ្លើង គឺស្របនឹងការកំណត់ដែលបានគ្រោងទុក។ ប្រព័ន្ធនេះបានរួមបញ្ចូល រវាងបច្ចេកវិទ្យា អវកាស ជាមួយនឹងបច្ចេកវិទ្យា ដឹកជញ្ជូនផ្លូវដែក។

ទីភ្នាក់ងារសារព័ត៌មាន Xinhua ចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា រថភ្លើងល្បឿនលឿនថ្មីនេះ ត្រូវបានបង្កើតរួមគ្នា ដោយក្រុមហ៊ុន China Aerospace Science and Industry Corporation Limited និង រដ្ឋបាលខេត្ត Shanxi កាលពីឆ្នាំ ២០២២។

នៅពេលអនាគត រថភ្លើងនេះ អាចត្រូវបានប្រើប្រាស់ សម្រាប់ការដឹកជញ្ជូន រវាងទីក្រុងធំៗ របស់ប្រទេសចិន ដែលអនុញ្ញាតឱ្យធ្វើដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ក្នុងរយៈពេលប្រហែល មួយម៉ោងកន្លះ។

យ៉ាងណាមិញ ពុំមានព័ត៌មានបង្ហាញច្បាស់ពីពេលវេលាជាក់លាក់ពីគម្រោងដំណើរការផ្លូវការនៅឡើយទេ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner