រដ្ឋបាលក្រុងកំពង់ឆ្នាំងបានចាប់ផ្ដើមសំអាត និងស្ដារចេញប្រព័ន្ធលូមេ និងលូរង​ទឹក​ភ្លៀង ជាង ១២គីឡូម៉ែត្រ ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីកាត់បន្ថយការកកស្ទះ​លំហូរទឹក​ជំនន់ក្នុងរដូវវស្សា

(កំពង់ឆ្នាំង)៖ រដ្ឋបាលក្រុងកំពង់ឆ្នាំងបានចាប់ផ្ដើមប្រតិបត្តិការសំអាតនិងស្ដារ​ចេញ​នូវ​​ប្រព័ន្ធលូមេទឹក ជាង 12 គីឡូម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំងដើម្បីកុំឱ្យកកស្ទះនៅ​ជំនន់​ទឹកភ្លៀង ធ្លាក់ខ្លាំងនៅ ក្នុងរដូវវស្សានេះ។

នៅព្រឹកថ្ងៃទី ៨ខែសីហាឆ្នាំ ២០២៤នេះលោកហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់
ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង តាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា ចាប់ពី​ថ្ងៃនេះ ក្រុមការងារសំអាតនិងស្តារប្រព័ន្ធលូមេ បានចាប់ផ្តើមធ្វើការស្តា​លូនៅ​តាម​បណ្តោយផ្លូវជាតិ និងលូរងទឹកភ្លៀងទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំងគឺតាំងពីថ្ងៃទី ២២ខែ៧ឆ្នាំ2024 រហូតមកដល់ថ្ងៃទី ៨ខែសីហានេះក្រុមការងារយើងនៅតែបន្ត​សំអាត​និងស្តារលូខាងលើនេះដើម្បីបញ្ចៀសកាកកស្ទះប្រព័ន្ធលូមេ​និងជៀស​វាងការលិចលុងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះផងដែរ លោក អភិបាលក្រុង ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់
នៅក្នុងក្រុងកំពង់ឆ្នាំងមេត្តាចូលរួមថែទាំប្រព័ន្ធលូទាំងនេះឲ្យបានល្អសូមកុំយកសំរាមឬ កាកសំណល់ផ្សេងៗទៅទម្លាក់ចោល ដែលនាំឲ្យបង្ការមានការកកស្ទះលំបាកនៅពេលដែលទឹកជំនន់លិចភូមិ
ដ្ឌានរបស់បងប្អូន៕

ដោយ ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner