វិន័យសន្តិបាលដ៏លេលាទាំង១០ នៅមន្ទីរ ស-២១ របស់បនខ្មែរក្រហម

១- សួរអី ឆ្លើយហ្នឹង មិនបង្វែងសំណួររបស់អញ។

២. មិនឱ្យដោះស្រាយ យកលេសនេះ លេសនោះ តាមគំនិតឯងទេ ឬ ប្រកែក តមាត់មិនបានដាច់ខាត។

៣. មិនឱ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សហ៊ានប្រឆាំងបដិវត្តន៍

៤- សួរភ្លាម ឆ្លើយភ្លាម មិនឱ្យដំអក់មួយនាទីឡើយ។

៥- រឿងខ្វះខាត កុហកបន្តិចបន្តួច ដូចជាសីលធម៌ ខូចនេះ ខូចនោះ ក៏មិនឱ្យនិយាយ រឿងខ្លឹមសារបដិវត្តន៍ ក៏មិនឱ្យនិយាយ។

៦ – វ៉ៃៗ ឆក់ខ្សែភ្លើងមិនឱ្យស្រែកៗដាច់ខាត។

៧ -មិនឱ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរង់ចាំបញ្ជាអញ អត់បញ្ជា កុំធ្វើ អញបញ្ជាធ្វើអី ធ្វើហ្នឹងភ្លាម ប្រកែកច្រិមច្រុមមិនបានទេ។

៨- កុំយកលេសកម្ពុជាក្រោម បាំងមុខមាត់ក្បត់បដិវត្តន៍របស់ឯងឱ្យសោះ។

៩-គ្រប់បញ្ជាខាងលើ មិនធ្វើតាម គឺមួយថ្ងៃរងរំពាត់ ខ្សែភ្លើងឆក់រាប់ មិនឈ្នះទេ។

១០-ប្រឆាំងវិន័យអញ មួយចំណុច ត្រូវរងរំពាត់១០រំពាត់ ឬ ឆក់ខ្សែភ្លើង ៥ឆាច់។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #របបខ្មែរក្រហម #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង #វិន័យសន្តិបាល

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner