សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រចសាងសង់ស្ពានថ្មមួយកន្លែង ឆ្លងកាត់ស្ទឹងសែន ជូនពលរដ្ឋ រស់នៅក្នុងឃុំឈូក និងឃុំស្រើង
(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ធ្វើការសាងសង់ស្ពានថ្មមួយកន្លែងប្រវែង១៣០ម៉ែត្រឆ្លង
កាត់ស្ទឹងសែនជូនប្រជាពលរដ្ឋឃុំឈូក និងស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនសកិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលក្នុងការឆ្លងទៅមកដើម្បីទៅសិក្សារៀនសូត្រ។

ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូននេះ ជាដំណឹងល្អដែលប្រជាពលរដ្ឋនៅក្នុងឃុំឈូក និងឃុំស្រើង ទន្ទឹងរងចាំជាយូរណាស់មកហើយនោះ និងត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន
៣០០គ្រួសារ រស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅបរិវរណសាលាស្រុកប្រាសាទាំបូរ។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ស្ពានដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូននេះមានតម្លៃធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះបានបង្កនូវភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ពិសេសទៀតនោះ ស្ពាននេះ លែងឲ្យសិស្សានុសិស្សយើងលំបាក ត្រូវជិះទូកឆ្លង ទៅរៀនដូចមុនទៀតដែរ ។

លោកជំទាវបណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែនដី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ ព្រោះរដូវវស្សានាឆ្នាំនេះ ទឹកធំជាងបណ្ដាឆ្នាំមុនៗ ដើម្បីបញ្ជៀសឲ្យបានទាន់ពេលវេលាចំពោះហានិភ័យដែលអាចកើតមានជាយថាហេតុ ពិសេស សុវត្ថិភាពប្រជាពលរដ្ឋ និងកុមារតូចៗ។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវឲ្យប្រជាជនដែលមានបញ្ហា ជម្ងឺភ្នែក ត្រចៀក និងច្រមុះ ប្រញាប់ទៅពិនិត្យ និងព្យាបាលដោតមិនគិតថ្លៃនៅភ្នំពេញពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ដ្រាលី ហើយរាល់ការចំណាយនានា និងការស្នាក់នៅជាការបន្ទុកផ្ទាល់របស់ ក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា ជាអ្នកដោះស្រាយ ។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ទទួលបាននាពេលពេលនោះ មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត