សម្តេចធិបតីចូលរួមសម្ពោធជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា

DE MONTFORT UNIVERSITY CAMBODIA ដែលសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា

DE MONTFORT បង្កើតឡើងក្នុងឆ្នាំ ១៨៧០ មាននិស្សិតប្រមាណ ៣៥ ០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក។

រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់កែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ដើម្បីបង្កើនគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព សំដៅប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ សីហា ២០២៤

#ams1minute

ads banner