ឯកឧត្ដម មាន ចាន់យ៉ាដា ៖ កីឡា ធ្វើឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ មានសាមគ្គីភាព និង មិត្តភាព
(ឧត្ដរមានជ័យ)៖ ការប្រកួតកីឡា គឺជាការជួបជុំគ្នាពីមជ្ឈដ្ឋានសង្គម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គី ចេះអធ្យាស្រ័យ រួបរួមគ្នា កីឡាមានសារៈសំខាន់ធ្វើឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ នឹងធ្វើឲ្យមានការសាមគ្គីភាព និងបង្កើតមិត្តភាព ។
នេះគឺជាលារលើកឡើងរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបិទការប្រកួតកីឡា ដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ មន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្ដរមានជ័យ នៅបរិវេណទីលានបាល់ទាត់ វិទ្យាល័យសំរោង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថា ការប្រកួតកីឡាដើម្បីទាំងអស់គ្នានេះគឺមាន០៥វិញ្ញាសា រួមមាន៖ ១.ផ្នែកអត្តពលកម្ម (បុរស -នារី ) ២.វាយសីបុរស ៣.ប៉េតង់ និងប៊ូល (បុរស- នារី) ៤.បាល់ទះបុរស ៥.បាល់ទាត់បុរស។
ជាលទ្ធផល
-វិញ្ញាសាផ្នែកអត្តពលកម្ម ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាករស្រុកបន្ទាយអំពិល
-វិញ្ញាសាវាយសី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ស្រុកអន្លង់វែង
-វិញ្ញាសាប៉េតង់ និងប៊ូល ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ក្រុងសំរោង
-វិញ្ញាសាបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ស្រុកអន្លង់វែង
-និងវិញ្ញាសាបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ក្នុងក្រុងសំរោង ៕
ប្រភព ៖ ខេត្តឧត្តរមានជ័យ