រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំ សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា គិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណ នៃសត្វដំរីនេះ នៅក្នុងធម្មជាតិ

(ភ្នំពេញ)៖ ខណៈទទួលជួបជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata Elephant Foundation) នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សមាគមឱ្យគិតគូរផ្តោតសំខាន់លើសុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងគិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណ នៃសត្វដំរីនេះ នៅក្នុងធម្មជាតិ ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះសមាគមក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នាទាំងលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពប្រសើរឡើងក្នុងការអភិរក្សដំរីស្រុកនៅកម្ពុជា។

ចំពោះការស្វែងរកការសហការផ្សេងៗ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើផ្នែកបច្ចេកទេសនិងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តគាំទ្រក្នុងការទាក់ទាញប្រជាជនអ្នកស្រឡាញ់ចូលចិត្តសត្វដំរី ឱ្យក្លាយជាសមាជិកកត្តិយស នៃសមាគមខ្មែរអៃរាវត្តា ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner