ក្រុមហ៊ុនវិនិយោគ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់អារម្មណ៍ការវិនិយោគ​នៅកម្ពុជា

(ភ្នំពេញ)៖ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។

លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន បានថ្ឡែងដូច្នេះ ក្នុងឱកាសដឹកនាំគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ រួមមាន៖ ១-ក្រុមហ៊ុន Honji Underwear Co., Ltd., ២-ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd., ៣-ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd., ៤-ក្រុមហ៊ុន Intop Intelligent Technology Co., Ltd., ៥-ក្រុមហ៊ុន Taienkang Pharmaceutical Co., Ltd., ៦-ក្រុមហ៊ុន Tianyi cold chain Logistics Group Co., Ltd.៧-ក្រុមហ៊ុន Let’s goose C, o., Ltd.,៨-ក្រុមហ៊ុន Chengxin Agricultural Ecological Technology Co., Ltd. និង ៩-ក្រុមហ៊ុន Pengsheng Flavoring & Food Co., Ltd. មកចូលជួបសម្ដែងកាគួរ និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣សីហា ២០២៤ ។

លោក Wen Zhan Bin បន្តថា គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញ នូវកិច្ច​សហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុង​ការ​បើកដំណើរការឡើងវិញ នូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ ក្រុមហ៊ុន សរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ បានសម្រេចបាននូវការចុះហត្ថលេខា លើ​ឯកសារ​ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តា ក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា ។

សម្ដេចធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់​សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ ចំពោះ​ចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។

សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ច នាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យ​ឯកជន និងវិស័យឯកជន។

សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់​ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាស​ពង្រីក​ការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner