ការសិក្សា៖ បុរសកាន់តែច្រើនអាចស្លាប់ដោយសារជំងឺមហារីក

 
វ៉ាស៊ីនតោន: ការសិក្សាថ្មីមួយបានចេញផ្សាយកាលពីថ្ងៃចន្ទថា បុរសមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅប្រឈមនឹងការកើតជំងឺមហារីកកាន់តែច្រើន។ នៅត្រឹមឆ្នាំ ២០៥០ ចំនួនបុរសស្លាប់ដោយសារជំងឺមហារីក ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងរហូតដល់ ៩៣ភាគរយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN។
 
ក្នុងការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Cancer អ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី បានវិភាគទៅលើករណីកើត និងស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសចំនួន៣០ និងតំបន់ចំនួន១៨៥ ក្នុងឆ្នាំ ២០២២ដើម្បីធ្វើការព្យាករណ៍សម្រាប់ឆ្នាំ ២០៥០។
 
ការសិក្សានេះបានសន្មត់ថា ករណីកើតជំងឺមហារីកក្នុងចំណោមបុរស នឹងកើនឡើងពី ១០លាន៣សែននាក់ ក្នុងឆ្នាំ ២០២២ ដល់ ១៩លាននាក់ក្នុងឆ្នាំ២០៥០ កើនឡើងចំនួន ៨៤ភាគរយ។
 
ចំណែកការស្លាប់ដោយសារជំងឺមហារីក នឹងកើនឡើងពី ៥លាន៤សែននាក់ក្នុងឆ្នាំ ២០២២ ដល់ ១០លាន៥សែននាក់ក្នុងឆ្នាំ ២០៥០ កើនឡើង៩៣ភាគរយ។ ហើយការស្លាប់ក្នុងចំណោមបុរសដែលមានអាយុលើសពី៦៥ឆ្នាំ នឹងកើនឡើងចំនួន ១១៧ភាគរយ។
 
មូលហេតុដែលនាំឱ្យបុរសស្លាប់ច្រើនជាងស្រ្តី គឺដោយសារតែបុរសភាគច្រើនជក់បារី និងផឹកស្រា។ ជំងឺមហារីកសួត ត្រូវបានគេព្យាករណ៍ថាជាមូលហេតុនាំមុខគេនៃជំងឺមហារីក និងករណីស្លាប់ដោយសារជំងឺមហារីកចំពោះបុរសនៅឆ្នាំ ២០៥០៕
 
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner