កីឡាករ វង្ស គឹមហួត៖ ទោះខាតពេល ៣០នាទី ដោយសារក្រឡាប់តែនៅធ្វើបានល្អ

ថៃ៖ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា នៅដំណាក់កាលទី៣នេះ ក្រុម VKH Racing កម្ពុជាធ្វើបានល្អទោះបីក្រឡាប់មួយជុំកន្លះ តែយើងបានជួយខ្លួនឯងរួច និងបន្តការប្រណាំងរហូតដល់ចប់ សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ការបញ្ជាក់នេះក្រោយបញ្ចប់ការប្រណាំងដំណាក់កាលទី៣ នៅហួហ៊ីន លើចម្ងាយផ្លូវសរុបជាង១៦៨គីឡូម៉ែត្រ។

កីឡាករប្រណាំងមានបទពិសោធន៍ជាង១០ឆ្នាំ រូបនេះ ក្រុម VKH Racing យើងអាចល្អគួរសមអាចរំកិលទៅមុខតិចតួច គឺប្រៀបធៀបអ្នកចេញមុនយើង និងក្រោយយើង ដោយសារការចាប់ផ្តើមចេញពេលព្រឹក និងល្ងាចសិតសឹងល្អ យើងចេញយឺតតែមិនដល់លឿនជាងគេ គឺចេញលេខ២៦ មកដល់លេខរៀងទី២១ ។

គួរបញ្ជាក់ថា ព្រឹត្តាការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2024 បានបញ្ចប់៣ដំណាក់កាល និងបន្តការប្រណាំងដំណាក់កាលទី៤ លើចម្ងាយផ្លូវសរុបជាង ១៧២គីឡូម៉ែត្រ ពីខេត្តរ៉ាតឆាបូរី ឆ្ពោះទៅខេត្តកាន់ឆាណាក់បូរី៕

អត្ថបទ-រូបភាពៈ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner