កិច្ចប្រជុំស្តីពី វេទិកាពាណិជ្ជកម្ម និងវិនិយោគកសិកម្មកម្ពុជា របស់អង្គការស្បៀង និង កសិកម្ម នៃសហប្រជាជាតិ (FAO)

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី វេទិកាពាណិជ្ជកម្ម និងវិនិយោគកសិកម្មកម្ពុជា (Cambodia Agrifood Trade and Investment Forum) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ចសហការរួមគ្នាក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ផ្សារភ្ជាប់ការវិនិយោគផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីខាងលើត្រូវមានផែនការច្បាស់លាស់ និងគិតគូរឱ្យបានស៊ីជម្រៅ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី នេះជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner