កូនស្រីលោក ថាក់ស៊ីន ក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី
នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការប្រតិបត្តិ របស់គណបក្សភឿថៃ បានបោះឆ្នោត សម្រេចតែងតាំងកូនស្រី របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខភាពនាយករដ្ឋមន្ត្រី ទី៣១ របស់ប្រទេសថៃ នេះបើតាមកាសែត The Nation។
លោកស្រី Paetongtarn នឹងត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាមុនសិន នៅថ្ងៃសុក្រ ស្អែកនេះ។ បក្សភឿថៃ មានបេក្ខភាព ចំនួន ពីររូប ប៉ុន្តែ លោកស្រី Paetongtarn ត្រូវបានជ្រើសរើស ដោយសារតែមានវ័យក្មេងជាង និងមានសុខភាពល្អជាង ខណៈលោក Chaikasem ជាបេក្ខភាពម្នាក់ទៀត ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាព នេះបើតាមកាសែត The Nation ដដែល។
កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញចេញដីកា បង្គាប់ឱ្យបណ្តេញ លោក នាយករដ្ឋមន្ត្រី Srettha ចេញពីតំណែង។ មូលហេតុនាំឱ្យតុលាការ ដកតំណែងដោយសារតែការតែងតាំងរដ្ឋមន្ត្រីម្នាក់ ដែលគេចាត់ទុកថា ជាទង្វើបំពាន រដ្ឋធម្មនុញ្ញ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត