ជប៉ុនដកការព្រមាន អំពីគ្រោះរញ្ជួយដី ទ្រង់ទ្រាយធំ
នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេស ជប៉ុន បានដកចេញ ការព្រមានអំពីគ្រោះរញ្ជួយដីដែលអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់អាយុជីវិតមនុស្សដ៏ច្រើន ដោយមន្ត្រីបានប្រាប់ប្រជាជនថា អ្វីៗ ត្រឡប់ទៅធម្មតាវិញ។
ការព្រមានពី មហន្តរាយ រយៈពេល៧ថ្ងៃ កន្លងមកនេះ បានជំរុញឱ្យជនជាតិជប៉ុន រាប់ពាន់នាក់លុបចោលថ្ងៃឈប់សម្រាក និងស្តុកទុកទំនិញសំខាន់ៗ។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Yoshifumi Matsumura បាននិយាយថា «មិនមានភាពមិនប្រក្រតីណាមួយ ត្រូវបានរកឃើញ ជុំវិញសកម្មភាពរញ្ជួយដី និងការខូចទ្រង់ទ្រាយ នៃសំបកផែនដីនោះទេ»។
ប៉ុន្តែ លោកបន្ថែមថា «មិនមែនមានន័យថា ហានិភ័យនៃការរញ្ជួយដីដ៏ធំ ត្រូវបានលុបចោល នោះទេ គឺ យើងស្នើសុំឱ្យមានការប្រុងប្រយ័ត្នពិសេស ដូចជា ការគេងពេលកំពុងរៀបចំដើម្បីជម្លៀសចេញជាបន្ទាន់»។
យ៉ាងណាមិញ លោកថា ប្រជាជនជប៉ុន មានសេរីភាព ក្នុងការត្រឡប់ទៅរករបៀបរស់នៅ ធម្មតាវិញបាន។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ទីភ្នាក់ងារអាកាសធាតុជប៉ុនបាននិយាយថា លទ្ធភាព នៃគ្រោះរញ្ជួយដី កម្រិតខ្ពស់ជាងធម្មតា បន្ទាប់ពីមានការរញ្ជួយដី កម្រិត ៧.១ រ៉ិចទ័រ ធ្វើឱ្យមនុស្ស ១៥ នាក់ រងរបួស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត