សម្តេចតេជោ៖ “ការចោទប្រកាន់រឿងលំហូរប្រជាជនវៀតណាមមកក្នុងប្រទេសកម្ពុជា

ជារឿងមិនត្រឹមត្រូវនោះទេ។ ប្រទេសមួយគឺអនុវត្តច្បាប់រៀងៗខ្លួនចំពោះការចេញចូលរបស់ប្រជាជនឆ្លងព្រំដែន ជាការសម្រួលក្នុងក្របខណ្ឌអាស៊ាន ដោយពុំចាំបាច់ធ្វើទិដ្ឋាការមុនពេលដែលទៅដល់នោះទេ ប៉ុន្តែក្នុងករណីពុំមានលិខិតឆ្លងដែននោះទេ ក៏ពុំអាចទទួលបាននូវទិដ្ឋាការនោះដែរ។

កម្ពុជាមិនមែនមានត្រឹមតែសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ នោះទេ ប៉ុន្តែយើងមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងប្រទេសជាច្រើនទៀត ដែលការធ្វើកិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់ទឹកដីកម្ពុជាចូលក្នុងកិច្ចសហប្រតិបត្តិការណាមួយនោះទេ ប៉ុន្តែជាការសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកលើវិស័យផ្សេងៗ”។

១២ សីហា ២០២៤

#ams1minute

ads banner