“ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ”
អត្ថបទដោយ៖
AMS OneMinute
ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។
ដូច្នេះអំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។



#ams1minute