លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារ ទាំងប្រាសាទបុរាណ និងប្រជាជន នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”។
នេះ គឺស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញ រវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។
អង្គរ ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ប្រជាជន រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្ននាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ”។
សៀមរាប ថ្ងៃទី១៣ សីហា ២០២៤

📷 MLMUPC
#ams1minute