លោកជំទាវ ពុំ ចន្ទីនី អញ្ជើញប្រកាស ឯកឧត្តម វ៉ី សំណាង ជាប្រធានគណៈកម្មាធិការសាខាខេត្តតាកែវ
តាកែវ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ (២០២៤-២០៣០) ដោយក្នុងអង្គសន្និបាត សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ដែលមានសមាសភាព ១៥នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈ អភិបាលខេត្ត ខេត្តតាកែវ ជាប្រធានគណៈកម្មាធិការសាខា, លោក ម៉ឹង វុធី ជាអនុប្រធានអចិន្ត្រៃយ៍, លោកស្រី គា សុភូ ជាអនុប្រធាន, លោក ហោ បុណ្ណវឌ្ឍន៍ ជាហេរញ្ញិក, លោក មឹង វិរិយា ជាលេខាធិការ, លោក ញ៉ិប ស្រ៊ន ជាសមាជិក, លោក ណុប នី ជាសមាជិក, លោក ឡោ វីរិទ្ធិ ជាសមាជិក, លោក លីវ សំណាង ជាសមាជិក, លោក ញា ស៊ីថាន ជាសមាជិក, លោកស្រី ម៉ន រតនា ជាសមាជិកា, លោក ប៊ុន ហួរ ជាសមាជិក, លោក ឆយ ម៉ុនលី ជាសមាជិក, លោក អ៊ុង ជាកុក ជាសមាជិក និង លោកស្រី លឹម សុខា ជាសមាជិកា។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៤-២០៣០)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៤-២០៣០)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៦
៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៦។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
សូមបញ្ជាក់ដែរថា នៅថ្ងៃដដែល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហម កម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និង គ្រប់គ្រងគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ សរុបចំនួន ១៩ នាក់ផងដែរ៕
ដោយ / គ្រី សម្បត្តិ






