កម្ពុជា និងតួកគី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានទស្សនកិច្ច​កម្រិតខ្ពស់បន្ថែមទៀត

ភ្នំពេញ៖ កម្ពុជា និងតួកគី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញ​ឱ្យមាន​ទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត នៅចំពេលខួបទី៦៥ នៃការបង្កើតទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខា​ធិការ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃសាធារណរដ្ឋតួកគី​ប្រចាំព្រះ​រាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។

ស្របពេលនៅឆ្នាំ២០២៤ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីភាពរីក​ចម្រើន​នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី តាមរយៈការផ្តល់សារៈសំខាន់ចំពោះ​ការ​ផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ហើយភាគីទាំងពីរនឹងបន្តជំរុញឱ្យមាន​ទស្សន​កិច្ច​កម្រិតខ្ពស់បន្ថែមទៀត។

ក្នុងអំឡុងពេលជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរ​ណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងសកល ដែលជាការព្រួយ​បារម្ភរួមផងដែរ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner