ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាំយកម៉ូតូចំនួន ១៣គ្រឿង និង ថវិកា ប្រគល់ជូនកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តឧត្ដរមានជ័យ)៖ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងនំាយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល​ជាតិ ប្រគល់ជូនដល់កងកម្លាំង នគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក​លេខ៧០២, ៩០៥ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន ។

លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានធ្វើការជំរុញ សូមឲ្យកង​កម្លាំង​​យើងទាំងអស់ ត្រូវប្រកាន់ភ្ជាប់យកចិត្តទុកដាក់ សហការជាមួយកងកម្លាំងយោធា រួមគ្នាការពារទឹកដីនភតាមខ្សែបន្ទាត់ព្រំដែនអោយបានគង់វង្សរក្សារបាននៅស្ថេរភាពបន្តទៀត។

លោក ឧត្តមសេនីយ៍ទោ ខូវ លី ក្នុងនាមលោកជាស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមជាមួយនឹងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២, ៩០៥ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន បានត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះត្រង់ ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគំាទ្ររាល់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជាពិសេសការពារកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ដែលរាជរដ្ឋាភិបាល បាន និងកំពុងរៀបចំធ្វើការអភិវឌ្ឍន៍ ។
អំណោយរបស់អគ្គស្នងការនគរបាលជាតិ រួមមាន៖ ម៉ូតូចំនួន ១៣គ្រឿង គ្រឿង​ឧបភោគ​បរិភោគមួយចំនួន និងថវិកាមួយចំនួន ៕

ប្រភព ៖ មន្ទីរព័ត៌មានឧត្ដរមានជ័យ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner