វគ្គបណ្ដុះបណ្ដាល ស្តីពីច្បាប់ពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្ម

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្ម (បទពិសោធន៍ប្រទេសជប៉ុន)” ក្រោមអធិបតីភាព ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងនិស្សិត ប្រមាណជាង ៩០០នាក់ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នោទីស្តីការក្រសួង ។

ឯកឧត្តម តឹក រ៉េតសំរេច មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងរួមចំណែកក្នុងការបណ្តុះបណ្តាលនិងលើកកំពស់សមត្ថភាពចំណេះដឹងស្តីពីច្បាប់ពាក់ព័ន្ធនឹងការរៀបចំដែនដី នគរូបនីយកម្មនៃប្រទេសកម្ពុជា ដើម្បីកសាងកំលាំងបន្តវេននៅពេលអនាគត ។ ស្វែងយល់បទពិសោធន៍ ការវិវតន្ត៍នៃការអភិវឌ្ឍច្បាប់ពាក់ព័ន្ធនឹងការរៀបចំដែនដី និងទីក្រុងរបស់ប្រទេសជប៉ុន ។ អ្នកដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ អាចស្វែងយល់បន្ថែមទៀត អំពីក្របខណ្ឌគតិយុត្តនៃច្បាប់រៀបចំដែនដី និងនគរូបនីយកម្មរបស់ប្រទេសកម្ពុជា ព្រមទាំងបទពិសោធន៍នៃប្រទេសជប៉ុនផងដែរ ។

តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ១ថ្ងៃនេះ ភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីរួមគ្នាគិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គី ឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារនិងអភិវឌ្ឍដែនដីរបស់យើងឱ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ លើកទឹកចិត្តដល់អ្នកចូលរួមក្នុងសិក្ខាសាលាត្រូវផ្តល់ធាតុចូល និងចែករំលែកនូវចំណេះដឹង ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការគិតគូរគ្រប់ជ្រុងជ្រោយ សម្រាប់លើកកម្ពស់ការងារអភិរក្ស និងអភិវឌ្ឍការរៀបចំដែនដី និងនគរូបនីយកម្ម ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងក្លាយជាវេទិកាសាធារណៈទូលំទូលាយមួយ សម្រាប់ការផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធទាំងអស់ ពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្ម ការការពារថែរក្សាតំបន់អភិរក្សនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាទាំងមូល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner