Biden និង Harris ធ្វើព្រឹត្តិការណ៍សាធារណៈរួមគ្នា លើកដំបូង

អាមេរិក៖ លោក ប្រធានាធិបតីអាមេរិក Joe Biden និង លោកស្រី អនុប្រធានាធិបតី និង ជាអនាគតបេក្ខភាព ប្រធានាធិបតី Kamala Harris បានប្រារព្ធព្រឹត្តិការណ៍ សាធារណៈ រួមគ្នា ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺចាប់តាំងពីលោកស្រី Harris ត្រូវបានដឹងថា មានភាគរយខ្ពស់ ជំនួសលោក Biden នៅក្នុងការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខ។

លោក Biden ក៏បានឆ្លៀតប្រកាសអំពីកិច្ចព្រមព្រៀងដ៏ធំមួយ ដើម្បីកាត់បន្ថយតម្លៃថ្នាំ សម្រាប់អ្នកចូលនិវត្តន៍ លើកម្មវិធីសុខុមាលភាពសង្គម នៅពេលនោះ។ លោក Biden បាននិយាយថា លោកស្រី Harris នឹងក្លាយជាប្រធានាធិបតី ដ៏រឹងមាំ។ លោកស្រី Harris វិញ បានថ្លែងសុន្ទរកថា ខ្លីៗ ដើម្បីណែនាំលោក Biden និងសង្កត់ធ្ងន់ថា វាជាកិត្តិយសរបស់លោកស្រី ក្នុងការបម្រើការងារ ក្រោមបង្គាប់មនុស្សអស្ចារ្យបំផុត ដោយលោកស្រី ចង់សំដៅលើ រូបលោក Biden។ លោកស្រីថា «ខ្ញុំមានសេចក្តីស្រឡាញ់ជាច្រើន សម្រាប់ប្រធានាធិបតី របស់យើង»។

ស្ត្រី វ័យ៥៩ឆ្នាំ រូបនេះ គ្រោងនឹងត្រូវតែងតាំង ជាបេក្ខភាពបេក្ខភាព តំណាងគណបក្សប្រជាធិបតេយ្យ ជាផ្លូវការ នៅសន្និបាតបក្ស នៅក្នុងទីក្រុង Chicago នាសប្តាហ៍ក្រោយ។

ជាការកត់សម្គាល់ បន្ទាប់ពីការបង្ហាញខ្លួនរួមគ្នា រវាងលោក Biden និង លោកស្រី Harris លោក Trump បានបញ្ចេញសុន្ទរកថា ដោយខឹងសម្បារ ចេញពីក្លឹបវាយកូនហ្គោល នៅNew Jersey ។ លោកបានអះអាងថា លោកស្រី Harris មានទំនោរកុម្មុយនិស្តខ្លាំង ដោយបន្ថែមទៀតថា «ជាការសម្លាប់ក្តីសុបិន្ត របស់អាមេរិក»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner