ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីខេត្តបាត់ដំបង ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍
បាត់ដំបង៖ពីខេត្តបាត់ដំបងដែលជាខេត្តប៉ូលសេដ្ឋកិច្ចមួយរបស់កម្ពុជា ក្រុមចលនាម៉ូតូកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបងយ៉ាងច្រើនកុះករ បានមកជួបជុំគ្នាដើម្បីបញ្ជាក់ពីជំហរក្នុងការគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹងចំពោះ នូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA ខណៈមានជនអគតិជ្រុលនិយមមួយចំនួនតូចញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មក និងបង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
អាន៖លោក ដុស ផល្លា ប្រធានក្រុមកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបង តាមរយៈការផ្តល់បទសម្ភាសន៍ដល់បណ្តាញទូរទស្សន៍ក្នុងខេត្ត ដោយបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ពួកគេ ក្នុងការគាំទ្រយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ
ន៍កម្ពុជា ឡាវ វៀតណាម។លោក ដុស ផល្លា បានប្រកាសថ្កោលទោសនិងប្រឆាំងយ៉ាងដាច់អហង្ការចំពោះរាល់សកម្មភាពញុះញង់ បង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា និង សម្ដេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់នូវសារក្នុងការពន្យល់ដល់សាធារណជនជាតិ និងអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ វាមិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការនេះដើម្បីអភិវឌ្ឍបណ្ដាខេត្តដែលមានព្រំដែនជាប់គ្នា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.