អភិបាលខេត្តកំពង់ធំ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជនចាស់ជរា នៅស្រុកស្ទោង

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេង​ទៀតព្រមទាំងថវិកាមួយចំនួនមកជូន លោក ស៊ិន រ៉ាន់ ដែលជាជន​ចាស់ជរា គ្មានទីពឹង រស់នៅតែម្នាក់ឯង នៅក្នុងភូមិសាស្ត្រភូមិតាម៉ើ  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក្រុម​ការងារ​គ្រោងនឹងជួសជុលលំនៅឋានជូនលោក ស៊ិន រ៉ាន់ ។

ក្នុងឱកាសនេះលោក ស៊ិន រ៉ាន់ បានសម្តែងនូវការគោរពអរគុណ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលតែងតែបារម្ភ និងគិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជា​ពលរដ្ឋគ្រប់គ្រប់ទីកន្លែង៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner