ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអុីង (Zhong Ying International School – ZYIS) បានលើកឡើងថា ក្តីស្រលាញ់អាចជាអាវុធមុខពីរ។ មានតែក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌប៉ុណ្ណោះ ទើបអាចជួយឲ្យកូនៗរីកចម្រើន និងឈានទៅដល់ចំណុចកំពូលនៃសក្ដានុពលពេញលេញរបស់ពួកគេបាន។
លោកបានបញ្ជាក់ថា ការសិក្សានឹងផ្តល់នូវលទ្ធផលជាទីពេញចិត្តគ្មានព្រំដែនហើយកូនៗនឹងរៀនសូត្របានល្អបំផុត នៅពេលដែលពួកគេមានចំណង់ចំណូលចិត្ត និងការស្រលាញ់ពិតប្រាកដចំពោះវិស័យណាមួយ។

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ក៏បានបន្ថែមថា សុខភាពល្អ គឺជាគ្រឹះសំខាន់ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានកាយសម្បទារឹងមាំ និងចិត្តគំនិតវិជ្ជមាន។ លោកបានលើកទឹកចិត្តឱ្យអ្នកអាណាព្យាបាលផ្តោតលើការញាំល្អ ហាត់ប្រាណល្អ និងគេងល្អ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍកូនៗឱ្យមានការរីកចម្រើនយ៉ាងល្អឥតខ្ចោះ។

ក្នុងនាមជាអគ្គនាយកសាលាអន្តរជាតិ ចុងអុីង ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ បានលើកឡើងថា សាលាអន្តរជាតិ ចុងអុីង នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិកម្ពុជាយើង។

ហេតុអ្វីជ្រើសរើស ZYIS?

  • កូនរបស់លោកអ្នកនឹងស្ទាត់ជំនាញភាសាខ្មែរ អង់គ្លេស និងចិន ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ។
  • អភិវឌ្ឍជំនាញសំខាន់ៗសម្រាប់សតវត្សទី២១ ដូចជា ទំនាក់ទំនង បច្ចេកវិទ្យា ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។
  • បណ្ដុះគំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ដើម្បីក្លាយជាអ្នកដឹកនាំ និងសហគ្រិននាពេលអនាគត។
ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner