ប្រជាពលរដ្ឋនៅសង្កាត់អណ្ដូងខ្មែរ មិនជឿតាមការញុះញង់របស់ ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស

កំពត៖លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានបញ្ជាក់ថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅសង្កាត់របស់លោក ប្រជាពលរដ្ឋ​គ្មានការភ្ញាក់ផ្អើលអ្វីទេ រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)ព្រោះប្រជាពលរដ្ឋយល់ច្បាស់ និងជឿជាក់​លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានប្រាប់​ទូរទស្សន៍​​អប្សរាថា មកដល់ពេលនេះ គ្មានពលរដ្ឋណា​ភ្ញាក់​ផ្អើល ឬជឿតាមការឃោសនាញុះញង់ របស់ក្រុមជនអគតិមួយក្តាប់​តូចដែលខិតខំបំភ្លៃការពិតចំពោះកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV- DTA)នោះឡើយ។

ចំណែក លោក ចៀម យ៉ែម មេភូមិតាដិប សង្កាត់អណ្តូងខ្មែរ បានរៀបរាប់ថា ភូមិរបស់លោកមានជនបរទេសច្រើនជាតិសាសន៍មក
ទេសចរនិងរស់នៅដោយភាពសុខសាន្តមិនដែលមានបញ្ហាអ្វីកើតឡើងទេ។ រស់នៅក្រោមដំបូលសន្តិភាព។ ភូមិមានការអភិវឌ្ឍ, ពលរដ្ឋពលរដ្ឋមានជីវភាពធូរធារ។ លោកសូមផ្តាំទៅក្មេងៗជំនាន់ក្រោយ សូមកុំជឿតាមការញុះញង់​ជនអគតិមួយក្តាប់តូច​នៅក្រៅ​ប្រទេស បើមិនចង់ឱ្យភ្លើងសង្គ្រាម​កើតឡើងម្តងទៀត។
 
សូមជម្រាបថា ខេត្តកំពតជាខេត្តទេសចណ៍ធម្មជាតិដ៏ទាក់ទាញមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសចម្រុះជាតិសាសន៍ មកកម្សាន្ត និងស្នាក់នៅរយៈពេលយូរច្រើនជាងគេនៅទូទាំងប្រទេស ៕

ដោយ៖ សិលា សារិន

ads banner