វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ បំផុសសិស្សនិងយុវជនឱ្យលេងកីឡាក្រៅម៉ោងសិក្សា
បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំនៃគណៈកម្មការគ្រប់គ្រងវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារបានលើកទឹកចិត្ត ដោយជំរុញដល់សិស្សានុសិស្ស និងយុវជន ឱ្យចូលរួមលេងកីឡានៅក្រៅ ម៉ោងសិក្សាឱ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នវត្តមាន នៃការលេងកីឡារបស់ពួកគេមានការរីកចម្រើនបង្គួរហើយ។
ថ្លែងក្នុងពិធីសម្ពោធតារាងបាល់ទាំងបីប្រភេទនៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រទី១៦
ខែសីហា ឆ្នាំ២០២៤ លោកម៉ៅ ស៊ី អនុប្រធានគណៈកម្មការគ្រប់គ្រងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារបានលើក
ឡើង ថា ការលេងកីឡា នឹងធ្វើនឹងសិស្ស និងយុវជនមិនត្រឹមតែមាន សុខភាពល្អប៉ុណ្ណោះទេ តែនឹងចៀសវាងបានពីគ្រឿងញៀននិងការ ប្រព្រឹត្តិអំពើផ្តេសផ្ដាសក្នុងសង្គមផងដែរ។
ចំណែកលោក ខ្លូត សម័យ នាយកវិទ្យាល័យចំណេះទូទៅនិង បច្ចេកទេសបន្ទាយឆ្មារបានបញ្ជាក់បន្ថែមថា ខាងសាលានិងគណៈកម្មការគ្រប់គ្រងបានយកម៉ោងទំនេរក្រៅពីម៉ោងសិក្សា នាំសិស្ស និងយុវជនក្នុងមូលដ្ឋាន មកហ្វឹកហាត់កីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីជួយឱ្យសិស្សានុសិស្ស ក៏ដូចជាយុវជន មានសុខភាពល្អ ចៀសចៀសវាងពីគ្រឿងញៀន និងការអូសទាញដោយជនអគតិ នាំទៅប្រព្រឹត្តិអំពើឧបាយមុខនិងបង្ក អសន្តិសុខ សង្គម ។
លោក ខ្លូត សម័យ បានបន្តថា កន្លងសាលាបានរៀបចំជាក្រុម បាល់ទះ និងបាល់ទាត់ ចំនូនប្រាំក្រុមក្នុងនោះកីឡាការិនី ពីរក្រុមដែលក្រុម កីឡាទាំងនោះធ្លាប់ទទួលបានពានរង្វាន់ថ្នាក់ខេត្ត ថ្នាក់រាជធានីផងដែរ ។ ប៉ុន្តែវិទ្យាល័យនេះ ពីមុនមិនមានតារាងកីឡាសមរម្យនៅឡើយ ទើបតែពេលនេះសាលាបានរៀបចំតារាងថ្មី ដោយមាន តារាងបាល់ទះ បាល់បោះ និងតារាងបាល់ទាត់ ៕ ដោយ៖ គៀន ច័ន្ទហ៊ីន