អ្នកនាំពាក្យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមកម្លាំង​រួចរាល់ហើយសម្រាប់ទប់ស្កាត់និងបង្ក្រាបក្រុមប្រឆាំងជ្រុល​និយម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមកម្លាំងរួច​ហើយអស់ហើយ សម្រាប់ទប់ស្កាត់និងបង្ក្រាបក្រុមប្រឆាំងជ្រុល​និយមមួយក្តាប់តូច ដែលបានប្រកាសធ្វើបាតុកម្ម កុបកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិ​បាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ជាអ្នកធានាសុវត្ថិភាពសន្តិសុខ គឺបានរៀបចំផែនការផ្សព្វផ្សាយគ្រប់ស្នងការរាជធានី ខេត្ត អស់ហើយ និងកំណត់មុខសញ្ញាមួយចំនួន និងកំណត់គោលដៅប្រតិបត្តិការ បើសិនជាហ៊ានងើបមក គឺសមត្ថកិច្ចបង្ក្រាបហើយ។ ហ៊ានតែធ្វើកុបកម្ម គឺបង្ក្រាបហើយ កម្លាំងយើងរៀបចំអស់ហើយទូទាំងប្រទេស។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនក្រុមមេក្លោង និងបក្ខពួក ជាបន្តបន្ទាប់ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ក្នុងគោលបំណងប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕
ដោយ៖ពលជ័យ
រូបភាព៖គ្រី សម្បត្តិ

ads banner