ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសាធារណការខេត្តបាត់ដំបងប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍
បាត់ដំបង៖អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តបាត់ដំបង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»។
នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងមន្រ្តីរាជការនិងមន្រ្តីកិច្ចសន្យាទាំងអស់ បានប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម » ។
លោក ព្រួញ រិទ្ធថា ក៏បានថ្កោលទោសទង្វើញុះញង់ បង្កចលាចលសំដៅបំផ្លាញនូវសមិទ្ធផល នៃដំណើរការអភិវឌ្ឍតំបន់ត្រី
កោណអភិវឌ្ឍន៍ ។
ជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយពន្យល់ដល់សាធារណជនជាតិ និងអន្តរជាតិអំពីសារប្រយោជន៍នៃ « កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺជាកិច្ចសហប្រតិបត្តិការបីប្រទេស មិនមែនយកជាការអភិវឌ្ឍរួមគ្នា ឬ ចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ប្រទេសនីមួយៗអភិវឌ្ឍន៍រៀងៗខ្លួន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.