ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ និងអូសទាញប្រជាពលរដ្ឋ​ធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីពាក់ព័ន្ធនឹងការញុះញង់ និងអូសទាញប្រជាពលរដ្ឋធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ចំនួន ០៦ករណី ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួ ០៩នាក់ ក្នុងនោះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន០១នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យចំនួន០៨នាក់ទៀត សមត្ថកិច្ច កំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី​ និងស្វែងរកអ្នកពាក់ព័ន្ធ៕
ដោយ៖ពលជ័យ

ads banner