កីឡាករ វង្ស គឹមហួត ៖ យើងមានមោទនភាព ដែលចូលរួមប្រណាំងជាមួយក្រុមធំៗ នៅព្រឹត្តការណ៍ប្រណាំងកម្រិតអាស៊ី

ថៃ៖ ការប្រណាំង Asia Cross Country Rally បានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី១៧នេះ ក្រោយធ្វើការប្រណាំងរយៈពេល៦ថ្ងៃពីថ្ងៃទី១១ដល់ទី១៧ ខែសីហា ឆ្នាំ២០២៤ លើចម្ងាយផ្លូវជាង២៤០០គីឡូម៉ែត្រ ពីខេត្តសូរ៉ាតថានី ខេត្តប្រាជាប់គីរីផាន់ និងខេត្តកាន់ឆាណាក់បូរី។

កីឡាករ វង្ស គឹមហួត បានសម្តែងអារម្មណ៍សោកស្តាយក្រោយមិនបានជោគជ័យលើលទ្ធផល តែយើងជោគជ័យពីការប្រណាំង មានន័យថា Rally ពេលយើងឆ្លងខ្នោងទ្វារព្រឹត្តការណ៍ ហើយរថយន្ត និងកីឡាករសុវត្តិភាពគឺជោគជ័យហើយ ក្រុមការងារក៏ទទួលបានបទពិសោធន៍កាន់តែច្បាស់ពីព្រឹត្តការណ៍កម្រិតអាស៊ី និងសូមថ្លែងអំណរគុណក្រុមការងារ ដែលបានខិតខំពុះពារធ្វើការជួសជុលទាំងយប់ទាំងថ្ងៃ និងសូមអរគុណបងប្អូនជា Fans ទាំងអស់ដែលបានតាមដានគ្រប់ពេល និងតែងតែលើកទឹកចិត្ត ជាពិសេសថ្លែងអំណរគុណក្រុមហ៊ុនឧបត្តម្ភដែលតែងតែគាំទ្រ។ អតីតអ្នកប្រណាំងរូបនេះ បន្ថែមថា ខ្ញុំពិតជាមានមោទនភាព ណាស់ទោះបីក្រុម VKH Racing កម្ពុជា ជាក្រុមតូច ជាងក្រុមប្រណាំងធំៗ ដូចជា ក្រុម Toyota Gazoo ក្រុម Mitsubishi Ralliart និងក្រុម Isuzu តែយើងបាន និងបង្ហាញថាជាក្រុមកម្ពុជាក៏អាចចូលរួមចូលប្រណាំងប្រដុំប្រសមជាមួយគេ។

កីឡាករ វង្ស គឹមហួត បន្ថែមទៀតថា លទ្ធផលមិនដូចការគ្រោងទុក គឺមានកត្តាជាច្រើននឹកស្មានមិនដល់ យើងក៏ធ្វើល្អច្រើន គ្រាន់តែសំណាងមិនទាន់មកដល់ ដោយសារវាមានបញ្ហាច្រើនគឺទី១ រ៉ាលីម៉ែត្រទើ អត់ដើរនៅដំណាក់កាលដំបូង ទី២ បញ្ហាម៉ាស៊ីននៅដំណាក់កាលទី៤ និងទី៣ ដំណាក់កាលទី៥ប្រណាំងបាន១៥គីឡូម៉ែត្រស្រាប់តែប្រអប់លេខមានបញ្ហាដដែល ធ្វើអោយយើងមិនអាចបន្តការប្រណាំងបាន។ អ្នកជំនាញប្រណាំង និងអ្នកជំនាញខាងបង្ហាញផ្លូវរូបនេះ ប្តេជ្ញាចិត្តខ្ពស់ថា មិនបោះបង់ និងបន្តចូលរួមប្រណាំងកម្រិតអាស៊ីនេះ ដើម្បីដណ្តើមយកពាន ជាពិសេសនាំយកទង់ជាតិកម្ពុជាមកឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) ដែលសម្បូរដោយកីឡាករប្រណាំងខ្លាំងៗមកបណ្តាប្រទេសនានា ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ចំពោះលទ្ធផលវិញ លេខ១ បានទៅក្រុមប្រណាំង Toyota Gazoo Racing Thailand លេខ២ និងលេខ៣ បានលើក្រុមប្រណាំង Isuzu Suphan លេខ៤ ក្រុមប្រណាំង Toyota Gazoo Racing Indonesia និងលេខ៥ ក្រុមប្រណាំង Mitsubishi Ralliart រីឯក្រុម VKH Racing កម្ពុជា ទទួលបាន លេខ៨ Class សាំង និងឈ្នះពាន Special Award ៕ អត្ថបទ-រូបភាព ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner