រដ្ឋមន្ត្រីកាបរទេសអាមេរិកទៅដល់អ៊ីស្រាអែល ជំរុញបទឈប់បាញ់ Gaza

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់រដ្ឋធានី តែល អាវីហ្វ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងជំរុញការចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

យោងតាមក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃចន្ទនេះ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ នឹងជួបដាច់ ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog មុនពេលដែលលោកត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប នៅថ្ងៃអង្គារ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បាននិយាយ កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ Gaza រយៈពេលយូរ មិនធ្លាប់មាន កាន់តែខិតជិតមកដល់ហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល សងសឹកនឹងហាម៉ាស់ ប្រមាណ១០ខែមកនេះ មនុស្សជាង៤ម៉ឺននាក់បានស្លាប់ នៅហ្គាហ្សា នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner