លោក បៃដិន ថា បទឈប់បាញ់ហ្គាហ្សា នៅតែអាចទៅរួច

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិកបាននិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា នៅតែមានលទ្ធភាពអាចទៅរួច។

ប្រធានាធិបតីអាមេរិក លោក ចូរ បៃសិន បានបង្ហាញជំនឿចិត្តកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា នៅតែអាចទៅរួច ខណៈដែលប្រមុខការទូតកំពូលអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់អ៊ីស្រាអែលជាថ្មី ដើម្បីជំរុញកិច្ចព្រមព្រៀងមួយ។

លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចំណាយពេលចុងសប្តាហ៍នៅឯជំរុំ Camp David ថា ការចរចានៅតែដំណើរការ… យើងមិនបោះបង់ទេ… កិច្ចព្រមព្រៀងមួយ គឺនៅតែអាចទៅរួច។

ការអះអាងបែបនេះរបស់លោក បៃដិន កើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រី អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បាន ស្តីបន្ទោស ក្រុម សកម្មប្រយុទ្ធ ហាម៉ាស ចំពោះការ ពន្យារពេល ឈាន ដល់ កិច្ចព្រមព្រៀង បទ ឈប់ បាញ់ នៅតំបន់ ហ្គាហ្សា។

ក្រុមអ្នកការទូតនិយាយថា កិច្ចព្រមព្រៀងនៅតំបន់ហ្គាហ្សា នឹងអាចជួយបញ្ចៀសសង្គ្រាមកាន់តែទូលំទូលាយ ហើយមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នេះគឺជា “ពេលវេលាដ៏សំខាន់បំផុត”។

ទោះបីជាយ៉ាងណា កិច្ចចរចាស្វែងរកបទឈប់បាញ់កំពុងប្រព្រឹត្តទៅ ក្រោមស្រមោលនៃការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ អ៉ីរ៉ង់បានចោទប្រកាន់អ៉ីស្រាអែលថា ជាអ្នកសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ហើយបានគំរាមថា នឹងសងសឹកអ៉ីស្រាអែលវិញ៕ ប្រភព : AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner