ក្រុមជំនាញកំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ) ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទ បេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុង រងការខូចខាតយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថានាពេលនេះក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរ ទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។
គួរបញ្ជាក់ថាបុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕
ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។