ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាំយកថវិកាចំនួន ១៥០លាន និង ៣៧៥ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាចំនួន ១៥០,០០០,០០០ (មួយរយហាសិបលាន) រៀល និង ៣៧៥ (បីរយ ចិតសិបប្រាំ) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺន រៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ។
ប្រគល់ និងទទួល ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ពីសំណាក់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រ សួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិង កំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ ង៉ាន់ ទិត្យ