ជប៉ុននឹងបើកដំណើរការសារៈមន្ទីរហ្គេមនៅខែតុលា

តូក្យូ៖ ក្រុមហ៊ុន Nintendo របស់ប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកសារមន្ទីរដំបូងដែលរង់ចាំច្រើនជាយូរមកហើយ នៅថ្ងៃទី២ ខែតុលា ដើម្បីតាំងបង្ហាញវីដេអូហ្គេមបុរាណៗ ជាពិសេសតួអង្គ Super Mario។

សារមន្ទីរនៅក្នុងទីក្រុង Uji នៃប្រជុំកោះ Kyoto នេះ មានទីតាំងនៅខាងក្នុងរោងចក្រចាស់របស់ក្រុមហ៊ុន Nintendo ដែលបានជួសជុលឡើងវិញ បន្ទាប់ពីបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦៩។

លោក Shigeru Miyamoto ដែលជាអ្នកបង្កើត ហ្គេម Super Mario Bros និងហ្គេមល្បីៗផ្សេងទៀត បាននិយាយថា សារមន្ទីរ Nintendo គឺជាកន្លែងដែលអ្នកទស្សនា អាចស្វែងយល់អំពីការប្តេជ្ញាចិត្តរបស់ Nintendo ក្នុងការផលិតហ្គេម ដែលផ្តល់សារៈសំខាន់លើការលេងកំសាន្ត និងប្រភពដើម។

ដោយឡែក Super Nintendo World ដែលជាសួនកម្សាន្តដំបូងរបស់ក្រុមហ៊ុននេះ បានបើកក្នុងខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាតជាច្រើនខែ។

ក្រុមហ៊ុន Nintendo ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៩ ហើយបានបើកដំណើរការម៉ាស៊ីនវីដេអូហ្គេមដំបូងគេរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា TV Game 15 និង TV Game 6 ក្នុងឆ្នាំ ១៩៧៧ ។

សម្រាប់សំបុត្រចូលទស្សនាសារមន្ទីរ Nintendo នៅខែតុលា និងខែវិច្ឆិកា បានដាក់លក់កាលពីថ្ងៃអង្គារ ក្នុងតម្លៃ ២២.៦០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងតិចជាងនេះសម្រាប់កុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner